News

កូរ៉េ ផ្ដល់ ជំនួយ ២ពាន់លាន ដុល្លារ សង់មន្ទីរពេទ្យ និង សាកលវិទ្យា ល័យពេទ្យ

កូរ៉េខាងត្បូងគ្រោងនឹងផ្តល់ជំនួយ២០០០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់សាងសង់​មន្ទីពេទ្យ​និងសាកល​វិទ្យាល័យពេទ្យខ្នាតអន្តរជាតិនៅក្រុងតាខ្មៅ នេះបើតាមមន្ទីរសុខាភិបាលខេត្តកណ្តាល។ កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០១៧ ក្រុមហ៊ុន GMG Global Digital Media Group Co,.Ltd​របស់កូរ៉េខាងត្បូង បានចុះអនុស្សរណៈ​ជាមួយ​មន្ទីសុខាភិបាលខេត្តកណ្តាលក្នុងទំហំទឹក​ប្រាក់២០០០​លាន​ដុល្លារអាមេរិក​ ដើម្បី​សាងសង់​មន្ទីពេទ្យ និងសាកលវិទ្យាល័យពេទ្យខ្នាតអន្តរជាតិ​ក្រុងតាខ្មៅ។ លោកស្រី Yoo Rina អគ្គនាយិកាក្រុមហ៊ុនGMG ដែលជាម្ចាស់គម្រោងសាងសង់មន្ទីរពេទ្យខាងលើបានឲ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យនេះគឺ ដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាពខ្ពស់ប្រកប​ដោយជំនាញវិជ្ជាជីវះដូចបណ្ដារប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន។ លោកស្រីបន្ថែមថា ក្រៅពីការសាងសង់មន្ទីរពេទ្យនិងសាកលវិទ្យាល័យពេទ្យនេះក្រុមហ៊ុន ក៏នឹងផ្តល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្តផ្គត់ផ្គង់មន្ទីរពេទ្យ រួមនឹងការផ្តល់វេជ្ជបណ្ឌិតជំនាញមកព្យាបាលជំងឺ ដល់ប្រជាជនកម្ពុជា ឱ្យបានល្អប្រសើរដូចបណ្តារប្រទេសក្នុងអាស៊ានផងដែរ។ លើសពីនេះទៅទៀត លោកស្រីក៏នឹងផ្តល់អាហាររូបករណ៍ដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រសើរឡើងទ្វេដង។ គួរបញ្ជាក់ផងដែរថាគម្រោងសាងសង់មន្ទីរពេទ្យនេះ នឹងចាប់ផ្តើមបុកគ្រឹះសាងសង់នៅដើមខែមីនា ឆ្នាំ២០១៧ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២០ហើយនឹងដាក់ឱ្យដំណើរការនៅអំឡុងឆ្នាំ២០២០ផងដែរ៕ អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

ក្រុមហ៊ុនកម្ពុជា-អាល្លឺម៉ង់ចុះMOUលើការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម

នៅថ្ងៃទី២០ កុម្ភៈ ក្រុមហ៊ុន Kerry Worldbridge Logistics បានចុះហត្ថលេខាលើអនុស្សារណៈយោគ​យល់គ្នាជា​មួយ​ក្រុម​ហ៊ុន​ប្រទេសអាល្លឺម៉ង់ InSITE BAVARIA លើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសថ្មី។ ការចុះMOUរវាងក្រុមហ៊ុន Kerry Worldbridge Logistics និងក្រុមហ៊ុន InSITE BAVARIA វាជាឱកាសដ៏ល្អមួយរបស់កម្ពុជា​និងការទាក់ទាញក្រុមហ៊ុនឧស្សាហកម្មល្បីញៗរបស់ប្រទេសអាល្លឺម៉ង់មកបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀតនៅកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះមានទីតំាងនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ដំណាក់ ក្រុងតាខ្មៅ លើផ្ទៃដី៦៣ហិកតា។ តំបន់សេដ្ឋកិច្ចថ្មីនេះ ក្រោមការបោះទុនវិនិយោគរវាងក្រុមហ៊ុន Worldbridge និងក្រុមហ៊ុន Kerry Logistics ដែលមាន​ទឹក​ប្រាក់ ១០០លានដុល្លារ។ បន្ថែមពីលើនេះ តំបន់សេដ្ឋកិច្ចពិសេសថ្មីបានយកចិត្តទុកខ្លាំងទៅលើគុណភាព​នៃការផ្តលើសេវាដល់ក្រុមហ៊ុនមក​ដាក់ទុន​វិនិ​យោគនៅកម្ពុជា​មិនចាំបាច់បារម្ភលើបញ្ហាមធ្យោបាយដឹកជញ្ជូន នាំចេញនាំចូល ឬបច្ចេកទេសផ្សេងៗទៀតនោះទេ។ សូមបញ្ជាក់ផងដែរថា ការចុះអនុស្សារណៈយោគយល់គ្នានឹងជារបទថ្មីមួយទៀត​ដើម្បីផ្លូវឲ្យក្រុមហ៊ុនឧស្សា​ហកម្មរបស់​ប្រទេស​អាល្លឺម៉ង់មកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះកាន់តែច្រើនថែមទៀត៕

គម្រោងទី២ របស់បុរី The Flora ចាប់ដំណើរការបុកគ្រឹះ នៅថ្ងៃនេះហើយ បន្ទាប់ពីទទួលការគាំទ្រ ខ្ពស់ពីអតិថិជន

ភ្នំពេញ៖ ភាពជោគជ័យនៃបុរី The Flora កាន់តែបង្ហាញនូវ ភាពអស្ចារ្យរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទទួលបាន ការគាំទ្រខ្ពស់ពីអតិថិជន កន្លងមកនេះ នៅថ្ងៃទី១៨ វិច្ឆិកានេះ បុរី ឌឹ ផ្លរ៉ា បានចាប់ផ្ដើមបុកគ្រឹះ នូវគម្រោងថ្មីទី២ គឺឌឹផ្លរ៉ា វើ ប៊ី ណា ដែលប្រកបដោយភាពល្អឥតខ្ចោះ ទាំងគុណភាព ទាំងតម្លៃ ពិសេសការរចនាបែបទំនើបទាន់សម័យ ជាមួយនិងគោលការណថ្មី ងាយស្រួលក្នុងការក្លាយជាម្ចាស់គេហដ្ឋាន តាមសេចក្ដីប្រាថា្ន ដោយគ្មានប្រាក់កក់ និងការប្រាក់០% ដោយបង់តែតម្លៃ ៥៧១ដុល្លា ក្នុងមួយខែតែប៉ុណ្ណោះ ។ គម្រោងទី២នេះ មានប្រភេទផ្ទះ វីឡាភ្លោះ (Twin-B), វីឡាកូនកាត់ LH-1 (២ជាន់), វីឡាកូនកាត់ LH-2 (៣ជាន់), ផ្ទះល្វែងអាជីវកម្ម Shop House ដែលបានប្រកាសបើកលក់ កាលពីចុងខែតុលា ឆ្នាំ២០១៦ ដោយគ្រាន់តែប្រកាសលក់ភ្លាម អតិថិជនជាច្រើន ធ្វើការកក់ភ្លាមៗ ដោយមិនស្ទាក់ស្ទើរឡើុយ ព្រោះ ខ្លាចទិញមិនទាន់… View Article

L.Y.P គ្រោង​សង់​ទីក្រុង​ចិន​មួយ​នៅ​កម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុន L.Y.P group របស់​លោក លី យ៉ុងផាត់ នឹង​ចុះ​ហត្ថលេខា​លើ​គម្រោង​វិនិយោគ ១ ៥០០ លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ចិន China Minsheng Investment (CMIG) នៅ​ដើម​ខែ​ក្រោយ ដើម្បី​ចូលរួម​បង្កើត​ទីក្រុង​មិត្តភាព​កម្ពុជា​ចិន​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្រុមហ៊ុន L.Y.P Group​។ ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​បាន​អះអាង​ថា គម្រោង​ដ៏​មហិមា​នេះ​ទំនង​ជា​ពិបាក​នឹង​ទៅ​រួច​ណាស់​បើ​គិតពី​ទំហំ​ទីផ្សារ​ដ៏​តូច​ដូច​កម្ពុជា​នេះ​។ លោក លី យ៉ុងផាត់ ប្រធាន​ក្រុមហ៊ុន L.Y.P Group បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ តាម​ទូរស័ព្ទ​ថា ទីក្រុង​មិត្តភាព​កម្ពុជា ចិន​នឹង​ត្រូវបាន​សាងសង់​ឡើង​លើ​ផ្ទៃដី​ប្រហែល​ ​៥៥០ ​ហិកតា​នៅ​ក្នុង​ដំណាក់​កាល​ដំបូង ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​លោក ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​ភាគ​កណ្ដាល​ទីក្រុង​ភ្នំពេញ​។ ​លោក​បាន​ថ្លែង​ដោយ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា​៖ «​វា​ជា​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​របស់​យើង​និង​ក្រុមហ៊ុន CMIG »​។ លោក​បន្ត​ថា​៖ «​បន្ទាប់​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច យើង​នឹង​ពិភាក្សា​កាន់​តែ​ស៊ី​ជម្រៅ​លើ​គម្រោង​វិនិយោគ​នេះ​»​។ តាម​លោក លី យ៉ុងផាត់ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​នៅ​ថ្ងៃទី​១​ខែ​ធ្នូ ក្នុង​អំឡុង​វេទិកា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​។ ទោះ​បី​ជា​លោក យ៉ុងផាត់ មិន​អាច​បង្ហាញ​ទុនវិនិយោគ និង​កាល​បរិច្ឆេទ​ចាប់​ផ្ដើម​គម្រោង​នេះ​ក៏​ដោយ… View Article