គម្រោងទី២ របស់បុរី The Flora ចាប់ដំណើរការបុកគ្រឹះ នៅថ្ងៃនេះហើយ បន្ទាប់ពីទទួលការគាំទ្រ ខ្ពស់ពីអតិថិជន

ភ្នំពេញ៖ ភាពជោគជ័យនៃបុរី The Flora កាន់តែបង្ហាញនូវ ភាពអស្ចារ្យរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទទួលបាន ការគាំទ្រខ្ពស់ពីអតិថិជន កន្លងមកនេះ នៅថ្ងៃទី១៨ វិច្ឆិកានេះ បុរី ឌឹ ផ្លរ៉ា បានចាប់ផ្ដើមបុកគ្រឹះ នូវគម្រោងថ្មីទី២ គឺឌឹផ្លរ៉ា វើ ប៊ី ណា ដែលប្រកបដោយភាពល្អឥតខ្ចោះ ទាំងគុណភាព ទាំងតម្លៃ ពិសេសការរចនាបែបទំនើបទាន់សម័យ ជាមួយនិងគោលការណថ្មី ងាយស្រួលក្នុងការក្លាយជាម្ចាស់គេហដ្ឋាន តាមសេចក្ដីប្រាថា្ន ដោយគ្មានប្រាក់កក់ និងការប្រាក់០% ដោយបង់តែតម្លៃ ៥៧១ដុល្លា ក្នុងមួយខែតែប៉ុណ្ណោះ ។

គម្រោងទី២នេះ មានប្រភេទផ្ទះ វីឡាភ្លោះ (Twin-B), វីឡាកូនកាត់ LH-1 (២ជាន់), វីឡាកូនកាត់ LH-2 (៣ជាន់), ផ្ទះល្វែងអាជីវកម្ម Shop House ដែលបានប្រកាសបើកលក់ កាលពីចុងខែតុលា ឆ្នាំ២០១៦ ដោយគ្រាន់តែប្រកាសលក់ភ្លាម អតិថិជនជាច្រើន ធ្វើការកក់ភ្លាមៗ ដោយមិនស្ទាក់ស្ទើរឡើុយ ព្រោះ ខ្លាចទិញមិនទាន់ ដូចកាលពីគម្រោងទី១ ដែលប្រភេទផ្ទះវីឡាកូនកាត់ដ៏ប្រណិតនៃ LH1 និងLH2 ត្រូវបានអតិថិជនទិញទាំង ១០០%តែម្តង ដោយគ្រាន់តែប្រកាសក្នុងរយៈពេលខ្លីសោះ ដែលនេះបង្ហាញពីទំនុកចិត្ដខ្ពស់របស់អតិថិជន។

គួរបញ្ជាក់ថា គម្រោង ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់នៅលើផ្ទៃប្រមាណ ២០០ហិកតា ដែលនៅចម្ងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ និង ជាតំបន់ឆ្លងកាត់ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ។

ជាងនេះទៅទៀត គម្រោង ឌឹផ្លរ៉ា បានផ្តល់ជូនអតិថិជននូវប្រណិតភាព នៃគេហដ្ឋាន ភាពងាយស្រួល និងទំនុកចិត្តទៅលើការ ផ្តល់ជូនប្លង់រឹង ទីធ្លាធំទូលាយ បែកចែកចំណតរថយន្ត ចំណីផ្លូវផ្សេងៗពីគ្នា មានសួនច្បារសាធារណៈ ក្លឹបហាត់ប្រាណ និងអាងហែលទឹក បូករួមនឹងផ្លូវធំៗមានទំហំរហូតដល់ទៅ ២០ម៉ែត្រ ហើយថែមទាំងមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ ដែលទាំងអស់នេះបង្ហាញពីលក្ខណៈ ទំនើប និង ប្រណិតភាពរបស់ គម្រោង ឌឹ ផ្លរ៉ា។fb1b1e45d0d0fa4e6f252b4f9311c5ce86163d6d