ក្រុមហ៊ុនកម្ពុជា-អាល្លឺម៉ង់ចុះMOUលើការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម

11698507_862155040542512_5721681577023004251_n

នៅថ្ងៃទី២០ កុម្ភៈ ក្រុមហ៊ុន Kerry Worldbridge Logistics បានចុះហត្ថលេខាលើអនុស្សារណៈយោគ​យល់គ្នាជា​មួយ​ក្រុម​ហ៊ុន​ប្រទេសអាល្លឺម៉ង់ InSITE BAVARIA លើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសថ្មី។
ការចុះMOUរវាងក្រុមហ៊ុន Kerry Worldbridge Logistics និងក្រុមហ៊ុន InSITE BAVARIA វាជាឱកាសដ៏ល្អមួយរបស់កម្ពុជា​និងការទាក់ទាញក្រុមហ៊ុនឧស្សាហកម្មល្បីញៗរបស់ប្រទេសអាល្លឺម៉ង់មកបោះទុនវិនិយោគនៅកម្ពុជា
កាន់តែច្រើនថែមទៀតនៅកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះមានទីតំាងនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ដំណាក់ ក្រុងតាខ្មៅ លើផ្ទៃដី៦៣ហិកតា។ តំបន់សេដ្ឋកិច្ចថ្មីនេះ ក្រោមការបោះទុនវិនិយោគរវាងក្រុមហ៊ុន Worldbridge និងក្រុមហ៊ុន Kerry Logistics ដែលមាន​ទឹក​ប្រាក់ ១០០លានដុល្លារ។
បន្ថែមពីលើនេះ តំបន់សេដ្ឋកិច្ចពិសេសថ្មីបានយកចិត្តទុកខ្លាំងទៅលើគុណភាព​នៃការផ្តលើសេវាដល់ក្រុមហ៊ុនមក​ដាក់ទុន​វិនិ​យោគនៅកម្ពុជា​មិនចាំបាច់បារម្ភលើបញ្ហាមធ្យោបាយដឹកជញ្ជូន នាំចេញនាំចូល ឬបច្ចេកទេសផ្សេងៗទៀតនោះទេ។

សូមបញ្ជាក់ផងដែរថា ការចុះអនុស្សារណៈយោគយល់គ្នានឹងជារបទថ្មីមួយទៀត​ដើម្បីផ្លូវឲ្យក្រុមហ៊ុនឧស្សា​ហកម្មរបស់​ប្រទេស​អាល្លឺម៉ង់មកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះកាន់តែច្រើនថែមទៀត៕